To be
able to use a tense appropriately, you need to know its form and use.I will
explain about its forms-positive,negative,and interrogative- and use. You
should study it again till you master it, then you can go on with the next
lessons.
ដើម្បីអាចប្រើកាលមួយបានត្រឹមត្រូវ អ្នកត្រូវដឹងនូវទម្រង់
និងការប្រើប្រាស់របស់វា។ ខ្ញុំនឹងពន្យល់អ្នកអំពី ទម្រង់ស្រប បដិសេធ សំនួរ
និងការប្រើប្រាស់។អ្នកគួររៀនមេរៀននេះឡើងវិញរហូតដល់អ្នកចេះចាំបានល្អ
ហើយអ្នកអានបន្ដរៀនលើមេរៀនបន្ទាប់។
Study these examples
I go to work by motor every
weekday.
ខ្ញុំទៅធ្វើការដោយម៉ូតូរាល់ថ្ងៃធ្វើការ។
The sun goes around the earth.
ព្រះអាទិត្រវិលជុំវិញផែនដី។The bus leaves at 8
a.m.
ឡានក្រុងចេញដំណើរនៅម៉ោង៨ព្រឹក។
First you go straight on and then turn
left.
ដំបូងអ្នកទៅមុខត្រង់
ហើយបត់ឆ្វេង។
Viva kicks Daniel, and Daniel
punches Viva in the face.
វីវាទាត់ Daniel ហើយ Daniel ដាល់សងវិញ។
@
Note: We form the Simple Present
Tense this way:
- Positive form
I/We/You/They... + base verb+...
He/She/It...+
base verb+s/es +...
Look at the table of irregular verbs:
Base
form
|
Past
Simple
|
Past
participle
|
come
|
came
|
come
|
eat
|
ate
|
eaten
|
This table
gives you an idea what the base verbs look like. We use verbs in the first
column to form the Present Simple Tense with subject likes I/You/We/They/My
books..., but there are some changes with singular subjects like He/She/ It/
David.../ my dog...which are used with singular verbs.
តារាងនេះជួយអ្នកសិក្សាឪ្យស្គាល់អ្វីជាកិរិយាសព្ទទម្រង់ដើម។យើងប្រើកិរិយាសព្ទខ្ទង់ទីមួយ
ដើម្បីបង្កើត the
Present Simple Tense ជាមួយប្រធានផ្សេងៗដូចជា I/You/We/They/My books...,ប៉ុន្តែមានការប្រែប្រួលជាមួយប្រធានឯកវចនៈដូចជា
He/She/ It/
David.../ My dog...ដែលត្រូវប្រើជាមួយកិរិយាសព្ទឯកវចនៈ។
The words in blue type are plural verbs.
1.
Every day, I try desperately to become an outstanding student.
រាល់ថ្ងៃខ្ញុំព្យាយាមយ៉ាងខ្លាំងដើម្បីក្លាយជាសិស្សឆ្នើម។
2. They
often watch their newborn son when he sleeps.
ពួកគេមើលកូនប្រុសទើបនឹងកើតរបស់គេជាញឹកញាប់ពេលវាដេក។
3.
Dave and Mary walk home from work every Friday.
Dave
and Mary ដើរមកផ្ទះពីកន្លែងធ្វើការរាល់ថ្ងៃសុក្រ។
The words in blue type here are singular verbs
1. Their
house locates near the riverside.
ផ្ទះរបស់ពួកគេស្ថិតនៅជិតមាត់ទន្លេ។
2.
He always watches TV in the evening because he likes it
very much.
គាត់តែងតែ មើលទូរទស្សន៍នៅពេលល្ងាចពីព្រោះគាត់ចូលចិត្តវាណាស់។
3. Sophy
walks home from work every Friday.
សុភីដើរមកផ្ទះពីកន្លែងធ្វើការរាល់ថ្ងៃសុក្រ។
@
Spelling rule in Present Simple Tense with He/ She/It.
1. Most verbs add –s.
កិរិយាសព្ទភាគច្រើនបន្ថែម –s ។
Example:
Chitra loves painting so he decides to
take art classes.
ចិត្រាស្រលាញ់ការគូរគំនូរដូច្នោះគាត់សម្រេចចិត្តរៀនមុខវិជ្ជាសិល្បៈ។
2.
Add –es to the verbs ending in –sh, -ch, -ss, -o,-x.
បន្ថែម–es ចំពោះកិរិយាសព្ទបញ្ចប់ដោយ –sh, -ch, -ss, -o,-x។
Example: At weekends,
Sue washes her clothes after she watches her
favorite program.
រាល់ចុងសប្តាហ៍ Sue
គក់សម្លៀកបំពាក់បន្ទាប់ពីនាងមើលកម្មវិធីដែលនាងពេញចិត្តហើយ។
3.
Verbs that end in –y and there is a consonant before it, change –y to –ies.
កិរិយាសព្ទបញ្ចប់ដោយ –y ហើយមានព្ជព្យនៈមួយនៅខាងមុខវា ត្រូវប្ដូរ–y ទៅ –ies។
Example: I cry, but he cries. (Not
he crys)
- Negative form (ទម្រង់បដិសេធ)
I/You/We/They...+
do not (don’t) + base verb +...
He/She/It...+
does not (doesn’t) + base verb +...
Example:
1.
Dara and Nita don’t try hard enough to pass the entrance test at IFL.
ដារា
និងនីតាមិនព្យាយាមគ្រប់គ្រាន់ដើម្បីជាប់ការប្រលងចូលរៀននៅ IFL។
2.
Susan does her best to get oversea scholarships.
Susan ព្យាយាមអស់ពីសមត្ថភាពរបស់នាងដើម្បីទទួលបានអាហារូបករណ៍បរទេស។
- Interrogative form (ទម្រង់សំនួរ)
Do +
I/we/ you/ they...+ base verb +...?
Does +
he/she/it...+ base verb +...?
Example
1.
Do you feel like trying pizza?
តើអ្នកចង់សាកល្បងញាំភីហ្សាទេ?
2.
What does she do?
តើនាងធ្វើការអ្វី?
Use
1. We use this tense to talk about a habitual action or
routines.
យើងប្រើកាលនេះដើម្បីនិយាយអំពីសកម្មភាពជាទម្លាប់
ឬអ្វីដែលកើតឡើងដដែលៗ។
Example:
1.
My students come to school regularly.
សិស្សរបស់ខ្ញុំមករៀនយ៉ាងទៀងទាត់។
2.
After I get up in the early morning, I usually read my favorite book.
បន្ទាប់ពីខ្ញុំក្រោកពីគេងនៅពេលព្រឹកព្រលឹម
ជាធម្មតាខ្ញុំអានសៀវភៅដែលខ្ញុំពេញចិត្ដ។
3.
Sara cooks her dinner at 7 o’clock. Sara
ចំអិនអាហារពេលល្ងាចរបស់នាងនៅម៉ោង៧។
2. We also use this tense to talk about what is generally
true.
យើងប្រើកាលនេះដើម្បីនិយាយអំពីអ្វីដែលពិតជាទូទៅផងដែរ។
Example:
1.
Cows eat grass. គោស៊ីស្មៅ។
2.
Honey tastes sweet. ទឹកខ្មុំមានរសផ្អែម។
3.
Fish live in water. ត្រីរស់នៅក្នុងទឹក។
3. When
we give instructions to someone, we use the present simple tense, too.
ពេលយើងផ្ដល់ការណែនាំទៅនណារមា្នក់ យើងប្រើ the present simple tense ផងដែរ។
Example:
1.
To save your file, first you click on the file button and select
Save.
ដើម្បីរក្សាទុកឯកសាររបស់អ្នក ដំបូងអ្នកត្រូវចុចលើប៊ូតុង “ឯកសារ”
ហើយជ្រើសរើសពាក្យ
“រក្សាទុក”។
2.
To pass your exam, you need to know what subjects you are weak in, and then
enhance them.
ដើម្បីជាប់ការប្រលង អ្នកត្រូវដឹងនូវមុខវិជ្ជាដែលអ្នកមិនសូវចេះ
ហើយពង្រឹងមុខវិជ្ជានោះ។
4. To talk about future events that base on timetable.
ដើម្បីនិយាយអំពីព្រឹត្តិកាណ៍នៅអនាគតដែលផ្អែកលើតារាងកាលវិភាគ។
Example
1.
The train to Battambang leaves at in 15 minutes.
រថភ្លើងទៅខេត្តបាត់ដំបង នឹងចាកចេញក្នុងពេល១៥នាទីទៀត។
2.
My English class starts at 5 p.m.
ថ្នាក់រៀនភាសាអង់គ្លេសចាប់ផ្ដើមនៅម៉ោង ៥ល្ងាច។
5. To
talk about commentaries in sports, boxing, wrestling...
ដើម្បីនិយាយអំពីការធ្វើបទអត្ថាធិប្បាយក្នុងការប្រកួតកីឡាផ្សេងៗ
Example
1.
Re climbs on the arena and jumps on Mackenery; Mackenery grabs Re and throws to
the floor.
Re ឡើងលើសង្វៀន ហើយលោតលើ Mackenery។ Mackenery ចាប់ Re ហើយបោក Re លើកម្រាល។
6. We use the present simple tense in a report on what we
have known.
យើងប្រើ the present simple tense ដើម្បីរាយការណ៍នូវអ្វីដែលយើងបានដឹង។
Example
1.
The news on TV explains that there
will be a storm in the next couple of days.
ពត៌មានតាមទូទស្សន៍ពន្យល់ថា នឹងមានព្យុះនៅកំឡុងពេលពីរបីថ្ងៃទៀត។
2.
As I know, Socheat has two kids-a son and a daughter.
តាមខ្ញុំដឹង សុជាតិមានកូនពីរនាក់ ប្រុសមួយ ស្រីមួយ។
7. To
talk about a fact which is true for a long time.
ដើម្បីនិយាយអំពីការពិតដែលពិតជាយូរ។
Example
1.
He works for the government.
គាត់ធ្វើការឪ្យរដ្ឋាភិបាល។
2.
I like drinking a cup of coffee in the morning.
ខ្ញុំចូលចិត្ដផឹកកាហ្វេមួយកែវនៅពេលព្រឹក។
3.
Mike’s dad teaches English at Institute of Foreign Language.
ប៉ារបស់ Mike បង្រៀននៅវិទ្យាស្ថានភាសាបរទេស។
Thank for reading!
No comments:
Post a Comment