Study
this example situation:
From Monday to Friday, Mr. Kun Chay
starts work at 7 and finishes at 11.Today is Monday, so we can say:
At 8 o’clock today he is working.
ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ គុន ឆាយចាប់ផ្ដើមធ្វើការពីម៉ោង ៧
ហើយបញ្ចប់នៅម៉ោង១១។ដូចនេះយើងអាចនិយាយថាៈ
នៅម៉ោង៨ ថ្ងៃនេះ
គាត់កំពុងធ្វើការ។
នៅម៉ោង៨
ថ្ងៃស្អែកគាត់នឹងកំពុងធ្វើការ។
The highlighted sentence is called the future
continuous.
ប្រយោគដែលគូសបញ្ជាក់ជាអនាគតកាលកំពុងបន្ត។
យើងបង្កើតទម្រង់អនាគតកាលកំពុងបន្តដូចនេះ ៖
Positive:
Subject + will + be
+verb +ING +...
·
Note:
The modal verb ‘will’ is used with all
persons. Again, with continuous tenses, you need to know the spelling rule of verb+ING. Always remember that we do not use the continuous
tenses with non-action verbs.
កិរិយាសព្ទជំនួយពិសេស‘will’
ត្រូវបានប្រើជាមួយគ្រប់បុរិសៈទាំងអស់។ជាមួយកាលកំពុងបន្តទាំងអស់ អ្នកត្រូវដឹងអំពី know the spelling rule of verb+ING។ចូរចាំថា យើងមិនប្រើកិរិយាសព្ទមិនសំដែងពីសកម្មភាពទេ។
·
I will be flying
to Australia at 2 o’clock tomorrow.
ខ្ញុំនឹងកំពុងជិះយន្តហោះទៅប្រទេសអូស្រ្តាលីនៅម៉ោង
២ថ្ងៃស្អែក។
·
Mr. Bob will be
coming here.
លោល Bobនឹងកំពុងមកទីនេះ។
·
Mr. Sopheak will
be studying at this time tomorrow.
លោក សុភ័ក្រ្តនឹងកំពុងរៀននៅពេលនេះ
ក្នុងថ្ងៃស្អែក។
Negative:
Subject + will+
NOT + be + verb +ING+...
·
Next week we can
meet at the appointed time because I won’t be working.
សប្ដាហ៍ក្រោយ យើងអាចជួបគ្នាតាមពេលណាត់
ព្រោះខ្ញុំនឹងមិនធ្វើការទេ។
·
She won’t be
going to the market this evening. You can come over.
ល្ងាចនេះ នាងនឹងមិនទៅផ្សារទេ។អ្នកអាចមកលេងបាន។
·
Tomorrow is
Sunday. Seavmey won’t be studying.
ស្អែកជាថ្ងៃអាទិត្យ។ សៀវម៉ីនឹងមិនរៀនទេ។
Question:
Will +
subject + be + verb + ING+...?
·
Will you be
writing the report?
តើអ្នកនឹងកំពុងសរសេររបាយការណ៍ឬ?
·
When will you be
cooking?
តើអ្នកនឹងចំអិននៅពេលណា?
·
Will James be
staying at Siem Reap?
តើ
Jamesនឹងកំពុងស្នាក់នៅខេត្តសៀមរាមឬ?
Short
answer:
·
Will he be
travelling to the province?
តើគាត់នឹងកំពុងធ្វើដំណើរទៅខេត្តឬ?
Yes, he wil
បាទ/ចាស មែនហើយ
No, he won’t
ទេ មិនមែនទេ
·
Will you be
leaving?
តើអ្នកនឹងកំពុងចាកចេញឬ?
Yes, I will
បាទ/ចាស មែនហើយ
No, I won’t
ទេ មិនមែនទេ
អនាគតកាលកំពុងបន្តត្រូវបានប្រើៈ
1. to describe an ongoing activity at a definite time in
the future.
ពិពណ៌នាសកម្មភាពកំពុងបន្តនៅពេលវេលាជាក់លាក់មួយ
ក្នុងអនាគត។
·
I can’t make it
tomorrow because I will be seeing my mom in
Takeo province.
ខ្ញុំមិនអាចទៅបានទេស្អែកនេះ ព្រោះខ្ញុំនឹងកំពុងសួរសុខទុក្ខម្ដាយរបស់ខ្ញុំនៅខេត្តតាកែវ។
·
She will be
staying home after she retires.
នាងនឹងកំពុងនៅផ្ទះបន្ទាប់ពីនាងចូលនិវត្ត។
·
At 6 pm this
evening he will be meeting his girlfriend.
នៅម៉ោង
៦ល្ងាចនេះគាត់នឹងកំពុងជួបមិត្តស្រីរបស់គាត់។
Note:
We
normally include future time markers (Tomorrow etc.)in the future continuous.
ជាធម្មតាយើង
បញ្ចូលពាក្យប្រាប់កាលអនាគត(ថ្ងៃស្អែក ។ល។)
2. like the present continuous, the future continuous is
also used to describe something that the speaker decided or organized to do in
the future.
ដូច the present continuous ដែរ ,
the future continuousត្រូវបានប្រើដើម្បីពិពណ៌នាអ្វីមួយដែលអ្នកនិយាយបានសម្រេចចិត្ត
ឬបានរៀបចំធ្វើនៅអនាគត។
·
I will be going
hometown soon. Do you want to go with me?
ខ្ញុំនឹងទៅស្រុកកំណើតឆាប់ៗនេះ។តើអ្នកចង់ទៅជាមួយខ្ញុំទេ?
·
She will be
cooking curry.
នាងនឹងធ្វើសម្លរការី។
3. to ask about someone’s plan in a very polite way,
especially when we want to ask them for a favor.
ដើម្បីសួរពីគម្រោងរបស់នរណាម្នាក់ដោយគួរសម
ជាពិសេសពេលយើងចង់សុំឱ្យនរណាម្នាក់ជួយយើង។
·
Will you be using
your computer this evening? If not, could I borrow it?
តើអ្នកនឹងប្រើកុំព្យូររបស់អ្នកទេ? បើមិនប្រើទេ
តើខ្ញុំអាចប្រើវាបានទេ?
·
Will you be
coming home soon? I need your help with my homework.
តើអ្នកនឹងមកផ្ទះឆាប់ៗនេះទេ?ខ្ញុំត្រូវការអ្នកជួយធ្វើ homework
របស់ខ្ញុំ។
Compare
the future
continuous with ‘going to’ and the present continuous when
we talk about the future events.
ប្រៀបធៀប the future continuous
‘going to’ និងthe present continuousពេលយើងប្រើដើម្បីនិយាយអំពីអនាគត់។
a. The present continuous tells us that the situation or action is a definite
arrangement.
The present continuous
ប្រាប់យើងអំពីស្ថានភាព ឬសកម្មភាពដែលជាការរៀបចំជាក់លាក់។
·
I am visiting
Dara tomorrow. (I have arranged to visit and Dara and I know about this)
ខ្ញុំនឹងទៅសូរសុខទុក្ខដារ៉ានៅថ្ងៃស្អែក។(ខ្ញុំបានរៀបចំទៅសួរសុខទុក្ខដារ៉ា
ហើយដារ៉ា ក៍ដឹងអំពីរឿងនេះ។)
b. The future continuous and be going to may be
used to describe something that is going to happen or the speaker expect to
happen but without a definite arrangement.
The future continuous និង be going toអាចត្រូវបានប្រើដើម្បីពិពណ៌នាអ្វីមួយដែលនឹងត្រូវកើតឡើង ឬអ្នកនិយាយរំពឹងទុកថា
ប៉ុន្តែដោយគ្មានការរៀបចំជាក់លាក់។
·
I will be
visiting Dara tomorrow or I am going to visit Dara tomorrow.
ខ្ញុំនឹងទៅសួរសុខទុក្ខដារ៉ានៅថ្ងៃស្អែក។
(The speaker knows that they will be
meeting each other but Dara may or may not know about this plan. It means that
the speaker may decide to do so alone while in the present continuous, the two
parties involved know about that arrangement)
(អ្នកនិយាយដឹងថា ពួកគេនឹងជួបគ្នា ប៉ុន្តែដារ៉ា
អាចដឹង ឬមិនដឹងអំពីគម្រោងនេះ។មានន័យថា អ្នកនិយាយអាចសម្រេចចិត្តតែឯង ពេលដែល the present continuous ភាគគីដែលជាប់ពាក់ពន្ធដឹងអំពីការរៀបចំនោះ។)
No comments:
Post a Comment