Study
this example situation:
Mr. Pheary is a teacher of English.
He started teaching in 2005. Now he is still teaching English. So, by 2015, he will have been teaching English for 10
years.
លោក
ភារីជាគ្រូបង្រៀនភាសាអង់គ្លេស។ គាត់បានចាប់ផ្ដើមបង្រៀននៅឆ្នាំ ២០០៥។ ដូចនេះ
គិតត្រឹមឆ្នាំ ២០១៥ គាត់នឹងបានបង្រៀនអស់រយៈពេល១០ឆ្នាំ។
The highlighted
sentence is called the future perfect continuous tense.
ប្រយោគដែលគូសបញ្ជាក់ជា
the future perfect continuous tense។
This is the way we form the future perfect continuous.
នេះជារបៀបដែលយើងបង្កើតទម្រង់ the future perfect continuous tense។
Positive:
Subject +
will have been + V-ing +...
·
Next year I will
have been staying here for 2 years.
ឆ្នាំក្រោយ
ខ្ញុំនឹងបានបង្រៀននៅទីនេះអស់រយៈពេល២ឆ្នាំ។
·
In two months’
time she will have been studying English for 4 years.
ក្នុងរយៈពេលពីរខែទៀត
នាងនឹងបានរៀនភាសាអង់គ្លេសអស់រយៈពេល ៤ឆ្នាំ។
·
By 2015 he will
have been running his company for 10 years.
ត្រឹមឆ្នាំ២០១៥ គាត់នឹងបានដំណើរការក្រុមហ៊ុនរបស់គាត់អស់រយៈពេល១០ឆ្នាំ។
Negative:
Subject + will +NOT + been +V-ing + ...
·
I won’t have been
living here for 2 months by April.
ខ្ញុំនឹងមិនបានរស់នៅទីនេះអស់រយៈពេល២ខែ គិតត្រឹមខែមេសា។
·
She won’t have
been writing her report for 3 hours by lunch time.
នាងនឹងមិនបានសរសេររបាយការណ៍របស់នាងអស់រយៈពេល
៣ម៉ោងត្រឹមពេលបាយថ្ងៃត្រង់នេះ។
·
They won’t have
been working for ANZ Royal bank before June.
ពួកគេនឹងមិនបានធ្វើការឱ្យធានាគារ ANZ
Royal មុនខែមិថុនាទេ។
Question:
(Wh-word) +will + subject + have been +
V-ing +...?
·
How long will you
have been living in the UK by 2015?
តើអ្នកនឹងបានរស់នៅចក្រភពអង់គ្លេអស់រយៈពេលប៉ុន្មានត្រឹមឆ្នាំ២០១៥?
·
Will you have
been flying to Florida by tomorrow?
តើអ្នកនឹងបានជិះយន្ដហោះទៅ Floridaឬគិតត្រឹមថ្ងៃស្អែក?
·
How long
will you have been sitting with by the end of the film?
តើអ្នកនឹងបានអង្គុយអស់រយៈពេលប៉ុន្មានគិតត្រឹមពេលភាពយន្តបានបញ្ចប់?
Short answer:
·
Will you have
been waiting for an hour by 1pm?
តើអ្នកនឹងបានរង់ចាំអស់រយៈពេល១ ម៉ោងឬគិតត្រឹមម៉ោង១រសៀល។
Yes, I
will
បាទ/ចាស
មែនហើយ
No, I won’t
ទេ មិនមែនទេ
·
Will she have
been staying with you by next week?
តើនាងនឹងបានស្នាក់នៅជាមួយអ្នកត្រឹមសប្ដាហ៍ក្រោយឬ?
Yes,
she will
បាទ/ចាស
មែនហើយ
No, she won’t
ទេ មិនមែនទេ
J Note:
·
We often use this
tense with verbs that show continuity (e.g. live, work, learn, wait...)
ជាញឹកញាប់
យើងប្រើកាលនេះជាមួយកិរិយាសព្ទដែលបង្ហាញភាពតគ្នាឥតដាច់ ដូចជា៖ live,
work, learn, wait...
·
when we use the
future perfect continuous tense, we usually tell about the particular time in
the future (e.g. by tomorrow etc.).
ពេលយើងប្រើកាលនេះ
ជាធម្មតាយើងប្រាប់អំពីពេលវេលាជាក់លាក់ណាមួយនៅក្នុងអតីតកាល (e.g. by tomorrow
etc.)។
·
You need to know
about the spelling rule of verb +ING.
អ្នកត្រូវដឹងពី the spelling rule of verb +ING។
·
State verbs are not used in continuous tenses.
State verbs មិនត្រូវបានគេប្រើក្នុងកាលកំពុងបន្តទេ។
1.
The future perfect continuous tense
is used to talk about a situation or action that is happening now will continue
up to a certain time in the future. It may continue further in the future.
អនាគតកាលសម្បូរកំពុងបន្ត
ត្រូវបានប្រើដើម្បីនិយាយអំពីស្ថានភាពដែលកំពុងកើតឡើងឥឡូវ នឹងបន្តទៅដល់ពេលជាក់លាក់ណាមួយក្នុងអតីតកាល។
វាអាចបន្តតទៅទៀតក្នុងអនាគត។
·
By 6 pm this
evening I will have been writing my report for 3 hours.
ត្រឹមម៉ោង៦ល្ងាចនេះ
ខ្ញុំនឹងបានសរសេររបាយការណ៍របស់ខ្ញុំអស់រយៈពេល៣ម៉ោង។
·
It will have been
raining for 2 hours by the time you go to work this evening.
មេឃនឹងបានភ្លៀងអស់រយៈ២ម៉ោង គិតត្រឹមពេលអ្នកទៅធ្វើការល្ងាចនេះ។
·
Mr. Bora will
have been working as a teacher of English for 12 years by 2015.
បូរ៉ានឹងបានធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសអស់រយៈពេល១២ឆ្នាំ
គិតត្រឹម ២០១៥។
1. I will be waiting for Sue at 2 pm this evening.
(It is my plan in the future. I am not
waiting for Sue at moment of speaking)
ខ្ញុំនឹងកំពុងរង់ចាំ Sueនៅម៉ោង២ល្ងាចនេះ។
(នេះជាគម្រោងនៅពេលខាងមុខ។ ខ្ញុំមិនមែនកំពុងរង់ចាំ Sueទេពេលដែលខ្ញុំនិយាយ)
2. I will have been waiting for Sue for an hour by 2 pm
this evening.
(It isn’t a future plan. I am waiting for
Sue at the moment of speaking and I will wait till 2 pm and may wait further )
ខ្ញុំនឹងបានរង់ចាំ Sueអស់រយៈពេលមួយម៉ោងត្រឹមម៉ោង២ល្ងាចនេះ។
(នេះមិនមែនជាគម្រោងនៅអនាគតទេ។ ខ្ញុំកំពុងរង់ចាំ Sue ពេលដែលខ្ញុំនិយាយ
ហើយអាចរង់យូរជាងនេះទៀត។
1. I will have cleaned my bathroom by 5 pm.
(The action will be finished at 5 pm)
ខ្ញុំនឹងបានសម្អាតបន្ទប់ទឹកហើយត្រឹមម៉ោង៥ល្ងាច។
(សកម្មភាពនឹងបញ្ចប់នៅម៉ោង៥)
2. I will have been cleaning my bathroom for half an hour
by 5 pm.
(This action is ongoing and may continue
further in the future)
ខ្ញុំនឹងបានសម្អាតបន្ទប់ទឹកអស់រយៈពេលកន្លះម៉ោងត្រឹមម៉ោង៥ល្ងាច។
(សកម្មភាពនេះជាសកម្មភាពកំពុងបន្ត ហើយអាចបន្តទៅទៀនៅអនាគត)
No comments:
Post a Comment